1xbet cambodia 2021 welcome bonus 100 usd on first deposit

តើអ្វីទៅជា ខាមបូឌាលីគខាប់ 2021?

ព័ត៌មាននេះត្រូវបាននាំយកមកជូនអ្នកដោយ ballkhmer.com
លីគខាប់
តើអ្វីទៅជាខាមបូឌាលីគខាប់

ស្វែងយល់ពីការប្រកួតពានរង្វាន់លីគខាប់ថ្មីរបស់កម្ពុជា

ការប្រកួតបាល់ទាត់ពានរង្វាន់លីគខាប់ CNCC League Cup 2021

តើអ្វីទៅជា ខាមបូឌាលីគខាប់ League Cup? ការប្រកួតបាល់ទាត់ពានរង្វាន់លីគខាប់ ត្រូវបានរៀបចំឡើងដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (គ.ប្រ.ប.ក.) ក្នុងគោបំណងអភិវឌ្ឍសមត្ថភាពកីឡាករ និង រក្សាចង្វាក់លេងរបស់កីឡាករ​ក្នុងរយៈពេលដែលក្លិបក្នុងក្របខណ្ឌលីកកំពូលកម្ពុជា​សំរាកក្នុងខែមិថុនា។

ហេតុអ្វីCNCCបង្កើតលីគខាប់?

មូលហេតុមួយដែលជំរុញអោយមានការបង្កើតលីកខាប់ឡើងគឺក្នុងខែមិថុនា មិនមានការប្រកួតបាល់ទាត់ក្នុងស្រុកនោះទេ។ លីគកំពូលកម្ពុជាត្រូវបានសំរាកដោយហេតុថាកីឡាករមកពីក្លិប៦ក្នុងក្របខណ្ឌនេះត្រូវចូលរួមការប្រកួតតំណាងអោយកម្ពុជាក្នុងការប្រកួតវគ្គជម្រុះហ្វីហ្វាវើលដ៍ខាប់អាស៊ីវគ្គ២។ ដោយមិនចង់អោយកីឡាករអន់ថយការលេងនិង​បង្កើតភាពសប្បាយរីករាយជូនអ្នកគាំទ្រ គណកម្មការប្រកួតបាល់ក៏សំរេចបង្កើតលីគថ្មីនេះឡើង។

តើលីគខាប់នឹងលេងពេលណា?

លីគខាប់របស់កម្ពុជាត្រូវប្រកួតចាប់ពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ ការប្រកួតនឹងត្រូវធ្វើឡើងនៅម៉ោង៣ កន្លះនាពេលរសៀល។ មានតែការប្រកួត២ប៉ុណ្ណោះដែលលេងនៅម៉ោង៦ល្ងាច។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់នឹងធ្វើឡើងនៅថ្ងៃទី២៣ មិថុនា ២០២១។ ហើយការប្រកួតវគ្គផ្តាច់ព្រ័តត្រូវធ្វើឡើងនៅថ្ងៃទី២៧ មិថុនា ២០២១នៅវេលាម៉ោង៣កន្លះរសៀល។ ការប្រកួតមានចំនួន១៥ប្រកួត ធ្វើឡើងក្នុងរយៈពេល៨ថ្ងៃ ហើយប្រកួតតែថ្ងៃសៅរិ៍និងថ្ងៃអាទិត្រទេ។

តើក្លិបណាខ្លះមានសិទ្ធចូលរួមលីគខាប់?

ការប្រកួតបាល់ទាត់លីគខាប់ត្រូវបានបើកអោយចូលរួមសំរាប់ក្លិបបាល់ទាត់អាជីព ដែលលេងក្នុងប្រទេសកម្ពុជា។ ក្នុងរដូវកាល២០២១ ដោយមានមូលហេតុមួយចំនួន ធ្វើអោយក្លិបជាច្រើនមិនបានចូលរួម។​ មានតែក្លិបចំនួន៨តែប៉ុណ្ណោះចុះឈ្មោះចូលលេង ដែលក្នុងនោះមាន៧ក្លិបមកពីលីកកំពូលកម្ពុជា ដូចជា ក្លិបភ្នំពេញក្រោន, ក្លិបបឹងកេត, ក្លិបវិសាខា, ក្លិបកងយោធពលខេមរភូមិន្ទ,ក្លិបព្រះខ័នរាជស្វាយរៀង, ក្លិបព្រៃវែង, យុវជនបាទីu18 ហើយក្លិប១មកពីលីកទី២កម្ពុជាគឺ ក្លិបអាយ អេស អាយ ដង្កោសែនជ័យ។ 

តើលីគខាប់លេងនៅទីណា?

ការប្រកួតពានរង្វាន់ថ្មីលីគខាប់នឹងត្រូវធ្វើឡើងនៅតាមកីឡាដ្ឋានចំនួន៧របស់ក្លិបនីមួយៗ។ ការប្រកួតដំបូងរវាងបឹងកេតនិងវិសាខាត្រូវធ្វើឡើងក្នុងទឹកដីបឹងកេតគឺកីឡាដ្ឋានខាមបូឌាអ៊ែវ៉េ។ កីឡាដ្ឋានផ្សេងទៀតដែលត្រូវប្រកួតបន្តបន្ទាប់គឺកីឡាដ្ឋានស្មាត អ អេស អិន កីឡាដ្ឋានខេត្រព្រៃវែង កីឡាដ្ឋានខេត្តស្វាយរៀង កីឡាដ្ឋានព្រីនស៍ កីឡាដ្ឋាន KMH Park កីឡាដ្ឋានសាលាបាល់ទាត់ជាតិបាទី។ ក្លិបក្លិបកងយោធពលខេមរភូមិន្ទនឹងមិនមិនប្រកួតលើទឹកដីខ្លួនឡើយ។

តើការប្រកួតនេះមានប៉ុន្មានក្រុម?

ការប្រកួតពានរង្វាន់លីគខាប់ត្រូវចាប់ឆ្នោតជា២ពូល គឺក្រុមពូលA មាន៤ក្លិប និងក្រុមពូលB មាន៤ក្លិប។ ពូលAមានក្លិបភ្នំពេញក្រោន, បឹងកេត, វិសាខា និងក្លិបអាយ អេស អាយ ដង្កោសែនជ័យ។ ពូលBមានក្លិបកងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, និងយុវជនបាទី។ លីគខាប់ត្រូវបានធ្វើឡើងដោយការឧបត្ថម្ភរបស់Forward Sportwear ដែលជាម្ចាស់ឧបត្ថម្ភថ្មីលើឯកសណ្ឋានកីឡាករជំរើសជាតិកម្ពុជានារដូវកាល២០២១នេះ។ 

តើរកក្លិបដែលឈ្នះតាមវិធីណា?

ដោយសារការប្រកួតមានរយៈពេលខ្លី តិចជាង១ខែនោះ ការប្រកួតសំរាប់ក្រុមនីមួយៗក្នុងពូលនឹងមានចំនួន៣ប្រកួត ហើយក្រុម២ដែលនៅចំណាត់ថ្នាក់ទី១និងទី២ក្នុងពូលរបស់ខ្លួននឹងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ក្រុមចំណាត់ថ្នាក់ទី១របស់ពូលA និងលេងជាមួយក្រុមចំណាត់ថ្នាក់ទី២របស់ពូលB ហើយក្រុមចំណាត់ថ្នាក់ទី១របស់ពូលB និងលេងជាមួយក្រុមចំណាត់ថ្នាក់ទី២របស់ពូលA។ អ្នកឈ្នះការប្រកួតវគ្គពាក់ណ្តាលផ្តាច់ព្រាត់នឹងទៅលេងវគ្គផ្តាច់ព្រាត់ជាមួយគ្នានៅថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១។

តើការប្រកួតមានវិន័យនិងប្រព័​ន្ធបែបណា?

ការប្រកួតលីគខាប់មិនត្រូវបានគិតគ្រាប់បាល់ ក្នុងនិងក្រៅទឹកដី ( away goal គុណ២) នោះទេ។ ការប្រកួតមាន២ពូល គឺពូលA និងពូលB។ ក្លិបនីមួយៗត្រូវលេង៣ប្រកួតដោយមិនប្រកាន់ពិន្ទុក្នុងនិងក្រៅទឹកដីទេ។ បន្ទាប់ពីចប់៣ប្រកួត ក្លិបដែលឈរចំណាត់ថ្នាក់ទី១ និងទី២ ត្រូវលេងវគ្គពាក់ណ្តាលផ្តាច់ព្រាត់។ បើសិនជាក្នុងពូលមានក្លិបដែលមានពិន្ទុស្មើគ្នា ក្លិបណាដែលមានចំនួនគ្រាប់បាល់​ច្រើនជាងនឹងមានសិទ្ធប្រកួតបន្ត។ ក្នុងករណីពិន្ទុស្មើគ្នា គ្រាប់បាល់ស្មើគ្នា គណកម្មការនឹងមើលលើការប្រកួតរបស់ក្លិប ហើយកាត់សេចក្តី។ ចំពោះពេលប្រកួត ក្លិបនីមួយៗអាចប្តូរកីឡាករបានចំនួន៥នាក់ ក្នុងរយៈពេល៣ដង ដោយមិនរាប់បញ្ជូលការប្តូរពេលសម្រាកចន្លោះវគ្គ។ កីឡាករដែលប្តូរចេញ មិនអាចប្តូរចូលលេងវិញបានទេ។ បើសិនជាក្រុមណាដែលមានកីឡាករតិចជាង៧នាក់ ត្រូវចាត់ទុកថាបោះបង់ការប្រកួត។ ដូចជាការប្រកួតដទៃទៀតដែរ ការប្រកួតលីគខាប់មានរយៈពេល៩០នាទី ដោយចែកជា២វគ្គ មានរយៈពេល៤៥នាទីក្នុងមួយវគ្គ ហើយមានរយៈពេលសម្រាក១៥នាទី នៅចន្លោះវគ្គនីមួយៗ។ ក្លិបនីមួយៗត្រូវមានកីឡាករយ៉ាងតិច១៨នាក់ ទៅ៤០នាក់ ហើយកីឡាករត្រូវមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។

តើក្លិបឈ្នះពានទទួលបានអ្វី?

សំរាប់រដូវកាលឆ្នាំ២០២១ លីគខាប់កម្ពុជាមិនបានប្រកាសពីរង្វាន់ដែលក្លិបដែលឈ្នះនិងទទួលបាននោះទេ។ យ៉ាងណាម៉េញការប្រកួតលីគខាប់នេះធ្វើឡើងក្នុងគោលបំណងព្រង្រឹងសមត្តភាពកីឡាករ ប្រៀបដូចជាការប្រកួតមិត្តភាពដែរ។ ទោះមិនមានរង្វាន់ធំដុំក៏ដោយ ក៏ការប្រកួតនេះសំខាន់សំរាប់ក្លិប២ធំៗរបស់កម្ពុជាដែលនឹងត្រូវទៅចូលរួមប្រកួតនៅ​ក្របខណ្AFC Cup 2021 គឺក្លិប Boeung Ket FCនិងក្លិប Visakha FC ពួកគេត្រូវត្រៀមយុទ្ធសាស្រ្តប្រយុទ្ធនិងសម្ថត្ភកីឡាកររបស់គេ។

តើមើលការប្រកួតលីកកំពូលឆ្នាំ ២០២១នៅឯណា?

ដោយសារប្រទេសកម្ពុជានៅមិនទាន់គ្រប់គ្រងបានស្ថានភាព COVID-19 គណកម្មការមិនអនុញ្ញាតិអោយមានអ្នកគាំទ្រចូលទស្សនានៅក្នុងកីឡាដ្ឋាននោះឡើយ។ តែការប្រកួតនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈផេកផ្លូវការរបស់CNCC។ ហើយនិងមានដៃគូររបស់CNCC ដែលទទួលផ្សាយផ្ទាល់ការប្រកួតលីកខាប់ដូចជា BTV NEWS ផេក AMS Sports ដែលផ្សាយផ្ទាល់ការប្រកួតលីគកំពូលកម្ពុជាដែរនោះ និងផេក Troryorng - ត្រយង ដែលជាដៃគូរថ្មីសំរាប់ផ្សាយផ្ទាល់លីកខាប់ កម្ពុជា២០២១។

កន្លែងណាត្រូវភ្នាល់លីកខាប់ខេមបូឌា?

តើខ្ញុំអាចភ្នាល់នៅលីកខាប់ ២០២១ បានទេ? អ្នកពិតជាអាចលេងបាន តែមិនមានគ្រប់វេបសាយទេ ពីព្រោះលីគនេះថ្មីសម្រាប់ពួកគេ។ ជម្រើសល្អបំផុតគឺ 1xBet.com ដែលផ្តល់នូវការភ្នាល់ល្អបំផុតសំរាប់ការប្រកួតបាល់ទាត់ក្នុងស្រុករបស់កម្ពុជា ហើយអ្នកអាចចាក់បាល់លើគូរណាមួយមុនថ្ងៃប្រកួត នៅពេលកំពុងលេង និងមើលការផ្សាយផ្ទាល់នៃលីកខាប់ខេមបូឌាក្នុងពេលតែមួយ។ អ្នកក៏អាចធ្វើការភ្នាល់លីកខេមបូឌានិងពានរង្វាន់ហ៊ុនសែនជាមួយនឹង 1xBet ជាមួយនឹងការចុះឈ្មោះប្រាក់រង្វាន់ ១០០% រហូតដល់ ១០០ $ និងរង្វាន់បន្ថែមជាសមាជិក។

ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានអត្ថប្រយោជន៍បន្ថែម!

ផ្ទៃរឿង :cnccleaguecup